Showing posts with label អត្ថប្រយោជន៏ផ្លែឈើ. Show all posts
Showing posts with label អត្ថប្រយោជន៏ផ្លែឈើ. Show all posts

Wednesday, March 11, 2009

ផ្លែ​ល្ពៅ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​​ ចំពោះ​សុខភាព


http://www.satreykhmer.com/wp-content/uploads/2007/12/kabocha-0.jpgក្រុម ​អ្នក​ស្រាវជ្រាវ​​បាន​បញ្ជាក់​ពី​ការ​រក​ឃើញ​​របស់​ខ្លួន​ថា​ ក្នុង​សាច់​ល្ពៅ​មាន​វីតាមីន A ខ្ពស់​ណាស់​ មាន​ហ្វូសហ្វ័រ​ កាល់ស្យូម​ វីតាមីន​ C ម្សៅ​សារជាតិ​ពណ៌លឿង​ និង​ ប្រូតេអ៊ីន។ ចំណែក​ក្នុង​ស្លឹក​ខ្ចី​របស់​ល្ពៅ​មាន​វីតាមីន​ A ​ខ្ពស់​ស្មើ​គ្នា​ជាមួយ​សាច់​ មាន​កាល់ស្យូម​ និង​ ហ្វូសហ្វ័រ​​ខ្ពស់​ជាង​ក្នុង​សាច់។ ឯ​ក្នុង​ផ្កា​មាន​វីតាមីន​ A សារធាតុ​កាល់ស្យូម​ ហ្វូសហ្វ័រ​ វីតាមីន​ C បន្តិចបន្តួច​​ និង​ក្នុង​គ្រាប់​នៅ​មាន​ប្រេង​ ម្សៅ​ហ្វូសហ្វ័រ​ប្រូតេអ៊ីន​ទៀត​ផង។
គុណ​សម្បត្តិ

គ្រាប់​របស់​ផ្លែ​ល្ពៅ​បញ្ចុះ​ ព្រូន​ប្រភេទ​ខ្លះ​ បញ្ចុះ​ទឹកនោម​ និង​ជំនួយ​រាងកាយ។​ សម្រាប់​ឫស​គឺ​អាច​ជួយ​ជំនួយ​ដល់​រាងកាយ​​បំបាត់​​រោគ​ក្អក​ បន្សាប​សារជាតិ​ពុល​អាភៀន។

ប្រេង​ដែល​បាន​ពី​គ្រាប់​​គឺ​ជំនួយ​ដល់​ ប្រព័ន្ធ​​ប្រសាទ។​ រីឯ​សន្ទះ​កណ្ដាល​ផ្លែ​របស់​ល្ពៅ​អាច​យក​មក​បំពោក​ដើម្បី​បំបាត់​ជាំ​ និង​បំបាត់​អាការ​រលាក​ក្លាយ​ជាដើម៕

អត្ថប្រយោជន៏​ផ្លែ​ទំពាំងបាយជូរ

ទំពាំងបាយជូរ​ គឺ​​ជា​ផ្លែឈើ​ដែល​មាន​រសជាតិ​ផ្អែម​ជូរ​ និង​មាន​​ដាក់​លក់​នៅ​លើ​ទីផ្សារ​ទូទៅ​ ហើយ​ត្រូវ​​បាន​គេ​ចាត់​វា​ទុក​ជា​អាហារ​​បំប៉ន​មួយ​ប្រភេទ។ ដែល​ក្រៅ​ពី​មាន​គុណ​​ប្រយោជន៍​ខាង​អាហារ​ហើយ​នោះ​ ក៏​នៅ​មាន​គុណភាព​ខាង​ឱសថ​ជា​ច្រើន​យ៉ាង​ទៀត​ផង។សារជាតិ​អាហារ​សំខាន់​​នៅ​ក្នុង​ទំពាំងបាយជូរ​ គឺ​ស្ករ​ និង​​សារជាតិ​ពពួក​អាស៊ីត​ប្រមាណ​ចាប់​ពី​៧-៨​ប្រភេទ​បន្ថែម​ទៀត។ ក្រៅ​ពី​នេះ​​នៅ​មាន​ក្លូកូស​ សូខូល​ ACID CITRIC វីតាមីន​ C ព្រម​​ទាំង​ដែក​ និង​កាល់ស្យូម។ការ​ទទួល​ផ្លែ​ ទំពាំងបាយជូរ​​បាន​ជាប់​ជា​ប្រចាំ​ មាន​ប្រសិទ្ធភាព​ជួយ​ប៉ូវ​ខួរក្បាល​ ប៉ូវ​បេះដូង​ ទម្លាក់​ស្លេស្ម​ បំបាត់​អាការ​ស្រេក​ ប៉ូវ​កម្លាំង​​ និង​សម្រាប់​មនុស្ស​មាន​រាង​កាយ​ស្គមស្គាំង​​ចាស់​មុន​វ័យ​ ពុំ​មាន​កម្លាំង​​កំហែង​​ជា​ដើម។ ប្រសិន​​បើ​បាន​ទទួល​ទាន​ទំពាំងបាយជូរ​រាល់​ថ្ងៃ​​ នឹង​ជួយ​ឲ្យ​រាង​កាយ​សន្សឹមៗ​ឡើង​មាំមួន​មក​វិញ​បាន។
លើស​ពី​នេះ​ទៀត​ ផ្លែ​ទំពាំងបាយជូរ​គេ​នាំ​យក​ទៅ​ផលិត​ជា​ស្រា​ទំពាំងបាយជូរ​ដែល​​ប្រភេទ​ ស្រា​ប៉ូវ​បំប៉ន​ទៀត​ផង។ ចំណែក​ទង​ដើម​ និង​ឫស​ អាច​យក​ទៅ​ធ្វើ​ជា​ថ្នាំ​​បុរាណ​សម្រាប់​បណ្ដេញ​​ខ្យល់​ ទម្លាក់​ស្លេស្ម​ព្យាបាល​រោគ​រលាក​សន្លាក់​ ឈឺ​ឆ្អឹងឆ្អែង​ ឈឺ​សរសៃ​សរសូង​ រម្ងាស់​សរសៃ​ប្រសាទ​ បំបាត់​អាការ​ឈឺ​ចាប់​ និង​អាច​បំបាត់​អាការ​​ក្អួត​បាន​ទៀត​ផង។
ក្បួន​តម្រា​សម្រាប់​ធ្វើ​​ជា​ឱសថ​តាម​បែប​ផែន​បុរាណ​ចិន​មាន​ដូច​ត​​ទៅ:
ឈឺ ​តាម​​សន្លាក់​ឆ្អឹង​: ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៦០​-៩០​ក្រាម​លាង​ទឹក​ឲ្យ​ស្អាត​ ចិញ្ច្រាំ​ឲ្យ​ល្អិត​ដាក់​រួម​​ជាមួយ​ប្រអប់​ជើង​ជ្រូក​ម្ខាង​ រួច​ប្រើ​ស្រា​ស​ជាមួយ​និង​ទឹក​ក្នុង​បរិមាណ​ស្មើ​គ្នា​ ដាំ​ទឹក​ឲ្យ​ពុះ​ទុក​ទទួល​ទាន។
រោគ​រលាក​ថ្លើម​ ខាន់​លឿង​ និង​អាការ​​រលាក​ឈឺ​នៅ​តាម​សន្លាក់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​ពី​៣០​-៩០​ក្រាម​ដាំ​ទឹក​ទទួល​ទាន។
ខ្វះ​ឈាម​ វិល​មុខ​ ញ័រ​បេះដូង​ : ទទួល​ទាន​ស្រា​ទំពាំងបាយជូរ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ក្នុង​មួយ​ថ្ងៃ​២​-​៣​ដង​ជា​ប្រចាំ។
ស្ត្រី​ចាញ់​កូន​ហើម​ទឹក​នោម​ទាស់​ : យក​ឫស​ទំពាំងបាយជូរ​នៅ​ស្រស់​៣០​ក្រាម​ដាំ​ទឹក​ទទួល​បាន។

ចេក​ផ្ដល់​ប្រយោជន៍​អ្វី​ខ្លះ?

ចេក ​ (Banana) ជា​ផ្លែឈើ​ដែល​ងាយ​ស្វែង​​រក​បាន​ តម្លៃ​ថោក​សមរម្យ​ ប៉ុន្តែ​ផ្ដល់​សារ​ប្រយោជន៍​យ៉ាង​ច្រើន​ ដល់​រាង​កាយ​មនុស្ស​យើង​ ព្រោះ​វា​សម្បូរ​ទៅ​ដោយ​វីតាមីន​ A B6 B12 កាល់ស្យូម​ ផូស្វ័រ​ ប៉ូតាស្យូម​ ការបូអ៊ីដ្រាត​ ថាមពល​ ព្រម​ទាំង​អាច​ជួយ​ព្យាបាល​ជំងឺ​ផ្សេងៗ​ បាន​ទៀត​ផង…។
ព្យាបាល​ប្រគ្រីវ: អ្នក​ដែល​កើត​ប្រគ្រីវ​នៅ​ជើង​ និង​កំភួន​ជើង​ញឹកញាប់​ បើ​សិន​ទទួល​ទាន​ចេក​ជា​ប្រចាំ​ នឹង​បាត់​ដោយ​ខ្លួន​ឯង។ជួយ ​ផ្ដាច់​បារី: បើ​សិន​មិន​អាច​បញ្ឈប់​ការ​ជក់​បារី​បាន​ អ្នក​គួរ​រក​ចេក​ទុក​ក្នុង​ផ្ទះ​​ ព្រោះ​វា​មាន​វីតាមីន​ B6 និង​ B12 មាន​ប៉ូតាស្យូម​ ម៉ាញេស្យូម​ជួយ​ចម្រើន​រាងកាយ​ មិន​ឲ្យ​ឃ្លាន​នីកូទីន​ ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ផ្ដាច់​បារី​បាន​ដោយ​ស្រួល​ហើយ។
ឈឺ​ដើម​ទ្រូង: អាការ​ឈឺ​ចុក​ណែន​នៅ​ដើម​ទ្រូង មាន​មូល​ហេតុ​ពី​ក្រពះ​ មាន​អាស៊ីដ​ច្រើន​ពេក​ អ្នក​អាច​ទទួល​ទាន​ចេក​ខ្ចី​ ហាល​ស្ងួត​ ជួយ​បន្ថយ​អាស៊ីដ​បាន។
តានតឹង​ប្រព័ន្ធ​ប្រសាទ​ធ្វើ​ការ​មិន​បាន​ល្អ: ចេក​ មាន​សារធាតុ​អាហារ​ដែល​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយ​ផ្ទាល់​ មាន​វីតាមីន​B ​ថែម​ទាំង​ជួយ​បំបាត់​​ការ​ទទួល​ទាន​កំប៉ិកកំប៉ុក​បាន​ទៀត។ នៅ​ពេល​ឃ្លាន​អ្នក​គួរ​ទទួល​ទាន​ចេក​ ជំនួស​សូកូឡា​ ជា​ការ​ល្អ។
ទល់​លាមក​ [...]